លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា លោកជំទាវ មុំ សណ្តាប់ សមាជិកក្រុម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី និងមន្ត្រីការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា
![](https://senate.gov.kh/wp-content/uploads/2024/06/photo_2024-06-03_14-06-21.jpg)
នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា លោកជំទាវ មុំ សណ្តាប់ សមាជិកក្រុម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី និងមន្ត្រីការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីត្រៀមលក្ខណៈចុះធ្វើពិធីសំណេះសំណាលរវាងក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តីខេត្តកំពង់ធំ។